តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ពាក់ព័ន្ធ​ករណី​​​រឿង​ក្តី​បរិហារកេរ្តិ៍

cambodiadaily
Tags: #<Tag:0x00007f27a03adb98>

(Vannak Eng) #1

កាលពី​ខែ​វិច្ឆិកា ចៅក្រម តុប ឈុនហេង ​បាន​ពន្យារ​​ពេល​ប្រកាស​សាលក្រម​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​នេះ​បន្ថែម​ទៀត​។

ដោយ​បន្ត​នីតិវិធី​កាល​ពី​ម្សិល​មិញ ចៅក្រម​​​​រូប​នេះ​​បាន​បន្ត​សាកសួរ​លោក ផែង វណ្ណៈ អំពី​ថាតើ​គាត់​​បាន​ធ្វើការ​អះ​អាង​បែប​បរិហារ​​​កេរ្តិ៍​​លោកស្រី កែវ ម៉ាលី នៅ​លើ​ទំព័រ​ហ្វេស ប៊ុក​របស់​គាត់​ឬ​យ៉ាង​ណា​។

លោក ផែង វណ្ណៈ បាន​​​និយាយ​​ថា “ខ្ញុំ​គ្មាន​បំណង​បរិហារកេរ្តិ៍​នរណា​ម្នាក់​ទេ” ដោយ​លោក​ពន្យល់​ថា លោក​​គ្រាន់​តែ​សង្ខេប​ព័ត៌មាន​​​​អំពី​ករណី​បរិហារកេរ្តិ៍​​ប្រឆាំង​​លោក ព្រំ សាន មន្ត្រី​ក្រសួង​ព័ត៌មាន​តែ​ប៉ុណ្ណោះ​។

លោក​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​អ្វី​ឡើយ​។ វា​ជាព័ត៌មាន​ពិត មិន​មែន​បំផ្លើស​ទេ​។ ខ្ញុំ​បាន​សរសេរ​ពាក្យ​បណ្ដឹង​​ប្ដឹង​លោក ព្រំ​ សាន។ ខ្ញុំ​មិន​ស្គាល់​ជំទាវ​ [កែវ ម៉ាលី] ទេ​ តើ​​ហេតុ​ផល​អ្វី​ខ្ញុំ​ត្រូវ​បរិហារកេរ្តិ៍​គាត់​នោះ?”។

http://www.cambodiadailykhmer.com/news/30689/