តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​ការ​ផ្អាក​បុណ្យ​អុំទូក​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ?


(Vannak Eng) #1

ក្នុង​រយៈ​ពេល ៥ ឆ្នាំ កម្ពុជា​យើង​បាន​ផ្អាក​បុណ្យ​អុំទូក​ដល់​ទៅ ៤ ដង តើ​អ្នក​ទាំងអស់​គ្នា​យល់​ថា ការ​ធ្វើ​បែបនេះ អាច​ធ្វើ​ឲ្យ​បុណ្យ​ប្រពៃណី​ខ្មែរ​មួយ​នេះ ប្រឈម​នឹង​ការ​បាត់បង់​ដែរ​ឬ​ទេ?


(Samnang Nouv) #2

ជា​ចេតនាគណបក្ស​កាន់អំណាច មិនចង់​ឲ្យ​មាន​មនុស្ស​ជួបជុំ ខ្លាច​បាតុកម្ម​ទាមទារ​ទម្លាក់​នាយករដ្ឋមន្ត្រី។ បើ​ទោះជា​នាយករដ្ឋមន្ត្រី មិនព្រម​ចុះ ក៏​វា​បង្ហាញ​ថា​សំឡេង​ដ៏​លើសលុប សម​នឹង​អាច​ទំលាក់​បាន​ហើយ។


(ranypen98) #3

ខ្ញុំយល់ថា នេះជាចេតនាមួយក្នុងការមិនចង់​ឱ្យមានការប្រារព្ធបុណ្យនេះឡើង​ បើទោះជាការផ្អាកនេះ ផ្តល់ផលប្រយោេជន៍អ្វីមួយ ដល់បុគ្គលណាក៍ដោយ ក៍វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បុណ្យប្រពៃណីជាតិរបស់យើងដែរ។ ថ្ងៃក្រោយ យុវជនអាចនឹងមានគំនិតថា​ ប្រារព្ធក៍បាន មិនប្រារព្ធក៍បាន មិនសូវសំខាន់។ ទាំងនេះហើយ គឺជាជំហ៊ានមួយ ឈានទៅដល់ការបាត់បង់​បុណ្យសំខាន់ៗ និងកន្លែងសំខាន់ៗរបស់កម្ពុជា តួយ៉ាងដូចជាទន្លេមុខបួនរបស់យើងស្រាប់ ជិតក្លាយជាមុខមួយហើយ។


(Meng Edeth) #4
  • បុណ្យ​នេះ​ជា​បុណ្យ​របស់​ជាតិ
  • អ្នក​ណា​អាច​កំណត់​បាន​ថា​ជាតិ​ហ្នឹង​ត្រូវ​សម្រេច​វាសនា​លើ​អ្នកណា? (រាជវង្ស, រដ្ឋាភិបាល ឬ ប្រជា​ពល​រដ្ឋ)
  • យើង​មាន​គណៈកម្មការ​គ្រប់​គ្រង​បុណ្យ​ជាតិ អញ្ចឹង​ស្ដាប់​គេ​ទៅ បើ​មិន​ស្ដាប់​គេ​ទេ​បង្កើត​គណៈកម្មការ​នេះ​មក​ធ្វើ​អី
  • ខ្ញុំ​មិន​គិត​ថា​រដ្ឋាភិបាល​​ខ្លាច​មាន​បាតុកម្ម​នោះ​ឡើយ
  • គណៈកម្មការ​គ្រប់គ្រង​បុណ្យ​ជាតិ​អាច​ត្រូវ​បាន​រង​សម្ពាធ​ពី​រដ្ឋាភិបាល
  • គេ​អាច​ទុក​ថវិកា​ជាតិ​សម្រាប់​បុណ្យ​នេះ ដើម្បី​យក​ទៅ​ធ្វើអ្វី​ផ្សេង (ទុក​លុយ​ឃោសនា​​បោះ​ឆ្នោត)

(Meng Edeth) #5

ខ្ញុំ​ថា​ហើយ​ថា សម្ដេច​គាត់មិន​ខ្លាច​មាន​បាតុកម្ម​នោះ​ឡើយ ។ ឥឡូវ​សម្ដេច​ហៅ​ឲ្យ​មក​ធ្វើ​បាតុកម្ម​ម៉ង